ភ្នំពេញ ៖ ក្រសួងកសិកម្មត្រៀមគ្រាប់ពូជ ជាង២ពាន់តោន សម្រាប់ផ្តល់ជូនប្រជាកសិករ ដែលជួបគ្រោះមហន្តរាយនៅទូទាំងប្រទេស សម្រាប់យកទៅដាំដុះដើម្បីស្ដារលទ្ធភាពបង្ក បង្កើនផលឡើងវិញ។យោងតាមការចេញ ក្រសួងព័ត៌មាន។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មបានតៀមពូជ ស្រួវសុទ្ធដែលមានគុណភាពខ្ពស់ធន់ នឹងគ្រោះទឹកជំនន់និងឧបករណ៍សម្ភារៈកសិកម្ម សម្រាប់ផ្តល់ជូនប្រជាកសិករដែល ជួបគ្រោះមហន្តរាយ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងក្នុងការហូបចុកក្នុងរយៈពេលមួយឆ្នាំៗ បានគ្រប់គ្រាន់និងអាចលក់ទៅទីផ្សារសម្រាប់បង្កើនដល់សេដ្ឋកិច្ចជាតិ។

លោក បានបញ្ជាក់ថា បច្ចុប្បន្នតាមរយៈការស្នើពីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបានអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវនិងគ្រាប់ពូជបន្លែរួមផ្សំចំនួន៥០០ គ្រួសារទៅដល់បងប្អូនកងទ័ព។

លោកមានប្រសាសន៍ថា «ក្រសួងកសិកម្មយើងមានបម្រុងតាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា យើងមានគ្រាប់ពូជស្រូវនិងគ្រប់ពូជបន្លែ ។ប៉ុន្តែគ្រាប់ពូជទាំងនេះយើងអាចប្រើប្រាស់បាន ក្នុងករណីជួបគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតដែលខូច យើងត្រូវស្ដារឡើងវិញក្រសួងបានត្រៀមរួចហើយ។ ប្រសិនបើមានការស្នើសុំតាមរយៈខេត្ត គណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្តមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខាងអគ្គកសិកម្មនិងបញ្ចេញចេញគ្រាប់ពូជទាំងអស់នោះ។ គេនិងចុះទៅវាយតម្លៃ តើវាមាន ការខ្វះខាតយ៉ាងម៉េច បញ្ហាជួបគ្រោះខ្លាំងយ៉ាងណា យើងមានការត្រៀម ក្នុងគ្រាអាសន្ន »។

លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្ពុជា តែងតែបានត្រៀមគ្រាប់ពូជស្រូវចំនួន២ពាន់ តោន គ្រាប់ពូជបន្លែរួមផ្សំចំនួន ២៥តោន ដើម្បីផ្តល់ជូនប្រជាកសិករដែលជួប គ្រោះ មហន្តរាយ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ